ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ខេត្តព្រះសីហនុ​ អាជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ តែរថយន្តធុនតូចនៅឱ្យចរាចរណ៍ដោយការប្រុងប្រយត័្ន

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៣ល្ងាច ថ្ងៃ​ទី​០៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩នេះ ​ត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 115-116​ ផ្លូវជាតិលេខ៤ ក្នុង​ភូមិ​សាស្ត្រ​​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ អាជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ តែរថយន្តធុនតូចនៅឱ្យចរាចរណ៍ដោយការប្រុងប្រយត័្ន ដោយសារជំនន់ទឹកភ្លៀង បន្តហក់ឡេីងខ្ពស់។ 

មន្ត្រីថ្លែងថា កម្ពស់ទឹកបានឡើងលិចស្ពានស្ទឹងសំរោង និងបានហូរកាត់ពីលើផ្លូវជាតិច្រើនរយម៉ែត្រ ដែលមិនអាចអោយរថយន្តធំ ធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ ​ស្របពេលដែលធាតុ​អាកាស ភ្លៀងនៅតែបន្តធ្លាក់ ហើយប្រសិនបើទឹកនៅតែបន្តហក់ឡើង យប់នេះរថយន្តតូចៗក៍នឹងត្រូវផ្អាកដែរ។

ចំពោះមុខស្ថានភាពបែបនេះ ​គណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ បានដាក់បន្ថែមកម្លាំងប្រចាំការត្រួតពិនិត្យ រក្សាសុវត្ថិភាពទូទៅនិងសម្រួលការងារផ្សេងៗជូនពលរដ្ឋនិងអ្នក ដំណើរនៅចំណុចនោះ រហូតដល់ទឹកស្រកឡើងវិញ ៕