ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ការពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្ដម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្ដីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ស្ពានបេតុងនេះ មានប្រវែង ១២៦ម៉ែត្រ ទទឹង ១០ម៉ែត្រ បានបើកការដ្ឋានថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលចំណាយពេលសាងសង់ ២៥ខែ។

បន្ទាប់មកទៀតឯកឧត្តម បានចុះពិនិត្យស្ថានភាពបាក់ច្រាំងនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។

តាមរបាយការណ៍អោយដឹងថា ស្ថានភាពបាក់ច្រាំងនេះប្រវែងប្រហែល ៥ម៉ែត្រ និងប៉ះពាល់គ្រួសារចំនួន ៣៦គ្រួសារផងដែរ ។ ដោយឡែក ៨គ្រួសារដែលត្រូវរុះរើបន្ទាន់ ឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភ ក្នុង១គ្រួសារ ថវិកា ២០០.០០០រៀល និងតង់ ១។