ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកជលគីរី ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំនុចព្រែកអន្លង់អក​ រហូតដល់បឹងអញ្ចាញ

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ លោកវរសេនីយ៍ត្រី ណែម សេត អធិការរង​នគរបាលស្រុកជលគីរី​ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាន ៣នាក់​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ជលសារ​ ១នាក់ និងប្រជាការពារ១នាក់​ ចុះបង្ក្រាបបទល្មើសនេសាទនៅចំនុចព្រែកអន្លង់អក​ រហូតដល់បឹងអញ្ចាញក្នុងភូមិសាស្ត្រភូមិឬស្សីដង្គួច ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លទ្ធផលបានសាររេីលបលូស្បៃមុងបានចំនួន​ ០៣មាត់​ និងកាប់បំផ្លាញនៅ​នឹងកន្លែងបានចំនួន​០៥មាត់ ស្មើនឹង០៨កន្លែង​ និងរបាំងប្រវែង៤៧០ម៉ែត្រ​ បង្គោលចំនួន៧៥ដើម​ ចាក់លែងកូនត្រីចម្រុះទម្ងន់​ ២៥គីឡូូក្រាម​ចូលក្នុងទន្លេវិញ​ ព្រមទាំងបានណែនាំអប់រំលើក្មេងៗបានចំនួន០៣នាក់ឲ្យឈប់ប្រេីប្រាស់ឧបករណ៍ខុសច្បាប់ជលផលដាក់លបលូស្បៃមុង។

ចំពោះឧបករណ៍ដែលរឹបអូសបានខាងលេីខាងលើកម្លាំងបានប្រមូលមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលជលសារ​ ៕