រដ្ឋបាលរាជធានី-ខេត្ត

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី រៀបចំវេទិកាសាធារណៈនៅឃុំកោះថ្កូវ ដើម្បីពិនិត្យ និងដោះស្រាយ​សំណូមពរ​ជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តកោះថ្កូវ ភូមិកោះថ្កូវ ឃុំកោះថ្កូវ ។ អញ្ជើញ​ចូលរួម​ក្នុងឱកាសនោះ​ដែរ រួមមាន ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលស្រុក ការិយាល័យជុំវិញស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២៧៩នាក់ ស្រី ៧៤នាក់ ។

នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរសរុបចំនួន ១៨ ចំណុច ហើយក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយជូនប្រជាពលរដ្ឋគ្រប់ចំណុច ៕