ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំ អនុវត្តន៍ប្រជុំជួរ គោរពទង់ជាតិ

ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំ អនុវត្តន៍ប្រជុំជួរ គោរពទង់ជាតិ បន្ទាប់ពីអ្នកបញ្ជាកងជួរឡេីងគោរពរាយការណ៍អំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅគ្រប់បណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង រួចមក លោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ក្រេីនរំលឹកដាស់តឿន អំពីវិន័យកងកម្លាំងនគរបាលជាតិ លេខៈ០០៦បបជ និង សេចក្តីណែនាំលេខៈ០១៩ របស់ក្រសួងមហាផ្ទៃ ដល់មន្រី្តនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង រៀបចំផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជេីងគោក ដែលឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តតាកែវ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សមយុទ្ធចម្រុះប្រឆាំងបទល្មេីសគ្រឿងញៀន ជាមួយកងទ័ពការពារព្រំដែន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃស្អែកនេះផងដែរ៕