ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ

សៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ព•ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពី ផែនការ ការពារ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពលេាកឧត្តមសេនីយ៏ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី លោក-លោកស្រី ស្នងការរង, នាយ-នាយរងផែន, នាយការិយាល័យ, អធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ០៤ ក្នុងក្រុង ចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ និងសហការគ្នាឲ្យបានល្អនៅតាមបណ្តាគោលដៅនិមួយៗដែលទទួលខុសត្រូវក្នុងការការពារ និងបង្ការទប់ស្កាត់បទល្មើសសំដៅរក្សាការពារ និងធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ
ពិសេសសូមឲ្យកងកម្លាំងត្រូវវិភាគវាយតម្លៃនូវរាល់សភាពការណ៍សកម្មភាព និងឧបាយកលនានាដែលប៉ុនប៉ងបំផ្លិចបំផ្លាញឬការបង្កចលាចលណាមួយដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់របៀបរៀបរយហើយត្រូវមានវិធានការម្ចាស់ការដើម្បីវាយបកទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។