ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្លៀងមួយមេលាយទ្បំនឹងខ្យល់កន្រ្តាក់ធ្វើអោយផ្ទះប្រជាពលរដ្ឋដួលរលំជាច្រើនខ្នង

ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣៥នាទី មានករណីភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៤២ខ្នង (រលំផ្ទះ ០៨ខ្នង, ដួលរោងសង្ក័សី ០២ខ្នង, របើកដំបូលក្បឿង ២៨ ខ្នង, របើកដំបូលស័ង្កសី ០១ខ្នង, និងបាក់សំយាបផ្ទះ ០៣)។

ហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយក្នុងនោះទទួលរងគ្រោះចំនួន២ឃុំ

១/ នៅឃុំស្វាយអន្ទរ ចំនួន ១១ខ្នង

  • របើកដំបូលក្បឿង ០៧ខ្នង
  • ដួលរោងស័ង្កសី ០២ខ្នង
  • បាក់សំយាបផ្ទះ ០២ខ្នង

២/ នៅឃុំព្រៃខ្លា ចំនួន ៣១ខ្នង

  • រលំផ្ទះ ០៨ខ្នង
  • របើកដំបូលក្បឿង ២១ខ្នង
  • របើកដំបូលស័ង្កសី ០១ខ្នង
  • បាក់សំយាបផ្ទះ ០១ខ្នង
  • ដួលស្លាកគណបក្សប្រជាជនកម្ពុជា ០២ផ្ទាំង

ចំពោះករណីគ្រោះថ្នាក់ធម្មជាតិខាងលើ មិនបណ្តាលអោយប៉ះពាល់រងរបួសដល់មនុស្ស និងសត្វទេ ៕