ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រីស្នំ

សៀមរាប ៖ ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង២៤:៤៣ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្យ លេខ:៣៥-៣៦ ត្រង់ចំណុចមុខផ្ទះប្រជាពលរដ្ឋ ឈ្មោះ លាងចាន់ថា ភូមិត្រុំខាងត្បូង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងរថយន្ត និង គោយន្កកន្ត្រៃស្រប
ទិសពីត្បូងទៅជើង បានបណ្ដាលឲ្យស្លាប់
អ្នកបើកបរគោយន្កកន្ត្រៃ ( KUBOTA) ០១នាក់ ។
ជនរងគ្រោះឈ្មោះ ហ៊ាក សុផាន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។  រីឯជនបង្ក (មិនស្គាល់អត្តសញ្ញាណ) បុករួច បានបើកបររថយន្តរត់គេចខ្លួន
បាត់ (កំពុងស្រាវជ្រាវសាវតា) ។  ការខូចខាត: គោយន្កកន្ត្រៃ ០១គ្រឿង(ធ្ងន់) បំណែករថយន្តធ្លាក់នៅកន្លែងកើត
ហេតុ: កាងមុខសញ្ញាត្រីកោណ.កញ្ចក់ភ្លើង ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញស្រុកបានចុះវាស់វែង និងបានធ្វើកំណត់ហេតុ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕