ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសពិការម្នាក់ស្លាប់យ៉ាងអណោចអធ័ម ក្នុងហេតុការណ៍ឆេះផ្ទះ១ខ្នង

ខេត្តកំពង់ចាម ៖ មនុស្សម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអណោចអធ័ម ក្នុងករណីគ្រោះអគ្គិភ័យមួយកើតឡើងវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនរងគ្រោះមានឈ្មោះ ស៊ុន លាងហ៊ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនពិកាជើង (ខ្វិន) ត្រូវជាកូនរបស់ម្ចាស់ផ្ទះ។ នគរបាលមូលដ្ឋានបានឱ្យដឹងថាករណីអគ្គិភ័យនេះ គេសង្ស័យថាជនរងគ្រោះដែលស្លាប់ត្រូវជាកូនរបស់ម្ចាស់ផ្ទះនោះ ជាអ្នកដុតព្រោះតែខ្លួនមានជំងឺរ៉ាំរៃ​​​ ហើយកន្លងមកក៏បានធ្លាប់លួចដុតជាច្រើនលើក ច្រើនសារហើយដែរ តែត្រូវបានក្រុមគ្រួសារ​ និងអ្នកជិតខាងជួយទាន់ ហើយនៅយប់កើតហេតុគេក៏ដេកតែម្នាក់ឯងដែរ។ ករណីអគ្គិភ័យនេះក៏បណ្ដាលឲ្យឆេះផ្ទះ ០១ខ្នង ទំហ៊ំ៦ម៉ែត្រ x ៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹករបស់ម្ចាស់ឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើឆេះខ្ទេចគ្មានសល់ ។ ព្រមទាំងសម្ភារៈមួយចំនួនទៀតរួមមានម៉ូតូសង់កូរ៉េ ០១គ្រឿង ម៉ាសុីនបូមទឹក ០១គ្រឿង ប្រាក់ដុល្លារ ១០០ដុល្លារ, អង្ករ ៥០គីឡូក្រាម សៀវភៅគ្រួសារ​​ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារ:ផ្សេងៗទៀតក៏ឆេះអស់ទាំងស្រុងផងដែរ ។ pyl