រដ្ឋបាលរាជធានី-ខេត្ត

កម្មវិធីផ្សព្វផ្សាយ ស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយ:ការចិញ្ចឹមមាន់

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ឆយ គឹមស៊រ ទីប្រឹក្សាក្រសួងកិច្ចការនារី លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នឹងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានអញ្ចើញជាអធិបតីភាព ក្នុងកម្មវិធី “ គម្រោងបញ្ជ្រាបយេនឌ័រ និងភាពអង់អាចផ្នែកសេដ្ឋកិច្ចស្រ្តីតាមរយៈការចិញ្ចឹមមាន់ ( PGM-WEE) “ ស្ថិតនៅភូមិតាំងគ្រង ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការចិញ្ចឹមមាន់ (PGM-WEE) អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនៃការចិញ្ចឹមមាន់ ( PGM-WEE) គឺដើម្បីអោយទទួលបានជាចំណេះដឹង និងបទពិសាធន៍ នៃការលាយចំណីមាន់ តាមរូបមន្តធម្មជាតិអោយមាន់ឆាប់ធំធាត់បានល្អ និងដើម្បីអោយប្រជាពលរដ្ឋនៅភូមិតាំងគ្រង ជាពិសេសស្រ្តី អាចរកប្រាក់ចំណូលបានមួយផ្នែកទៀត ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ៕