ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

យុទ្ធនាការរឹតបន្តឹងការពាក់មួកការពារសុវត្ថិភាព និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃពុធ ០៦ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម សឿម ប៊ុនរិទ្ធិ​ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយសហការជាមួយលោកប្រធាន-អនុប្រធាននិងមន្ត្រី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង រួមនឹងលោកស្នងការរងទទួលការងារចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយប្អូនៗយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះធ្វើយុទ្ធនាការរឹតបន្តឹងការពាក់មួកការពារសុវត្ថិភាព និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានពន្យល់ណែនាំអប់រំ ដល់បង-ប្អូនប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ទោចក្រយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ សុំអោយពួកគាត់ពាក់មួកការពារសុវត្ថិភាពអោយបានគ្រប់ៗគ្នាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តល់មួកការពារសុវត្តិភាពជូនដល់បង-ប្អូន ប្រជាពលរដ្ឋជាម្ចាស់ទោចក្រយានយន្តដែលមិនមានពាក់មួកការពារសុវត្តិភាពនៅចំណុចរង្វង់មូលមុខរូបសំណាក់លោកតាដំបងក្រញូង ក្រុងបាត់ដំបង ។