រដ្ឋបាលរាជធានី-ខេត្ត

មន្ត្រីពេទ្យសត្វមកពី២៥ រាជធានី ខេត្ត ទទួលការបណ្តុះបណ្តាលពីរការគ្រប់គ្រងស្ថិតិផលិតកម្មសត្វ តាមប្រព័ន្ធកំព្យូទ័រ

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យបាល មកពី២៥ រាជធានី ខេត្ត ទទួលបានការបណ្តុះបណ្តាលស្តីពីរការគ្រប់គ្រងស្ថិតិផលិតកម្មសត្វ តាមប្រព័ន្ធកំព្យូទ័រ ។
លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានអោយដឹងថា សិក្ខាសាលានេះធ្វើឡើងមានរយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណង ពង្រីកការយល់ដឹងបន្ថែមទៀត ពីសារសំខាន់នៃការប្រមូលស្ថិតិផលិតកម្មសត្វនិងការគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធកំព្យូទ័រ ។
លោកសួន សុធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា មន្ត្រីជំនាញ ត្រូវមានចំណេះដឹងជាមូលដ្ឋានលើផ្នែកព័ត៌មានវិទ្យា គ្រប់គ្រងរដ្ឋបាលដើម្បីប្រមូលទិន្នន័យអោយសុក្រិត្យ និង
ស្វែងយល់ពីភាពខ្វះចន្លោះក្នុងការបញ្ចូលទិន្នន័យស្ថិតិផលិតកម្មសត្វ ។
លោកសួន សុធឿន បានផ្តាំផ្ញើដល់មន្ត្រីពេទ្យសត្វនៅទូទាំងប្រទេស ត្រូវជម្រុញដល់ប្រជាពលរដ្ឋឲយកចិត្តទុកដាក់ក្នុង
ក្នុងការចិញ្ចឹមសត្វឲបានច្រើនបម្ថែមទៀតដើម្បីបំពេញតម្រូវការក្នុងស្រុក ។ រីឯមន្ត្រីជំនាញត្រូវផ្សព្វផ្សាយ និង ជួយបណ្តុះបណ្តាលអំពីបច្ចេកទេស ដល់ប្រជាពលរដ្ឋយើងដែរ ៕