ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១ ខ្នង ស្ថិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃពុធ ៦ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៣ និង ២០ នាទី រសៀល នៅចំនុចភូមិ ព្រៃគ្រីជើង ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីភ្លើងឆេះផ្ទះ ១ ខ្នង ៥ ម x ៧ ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្ការ ដែលម្ចាស់ផ្ទះមានឈ្មោះ សោ អៃ ភេទ ស្រី អាយុ ៥៣ ឆ្នាំ ។
សម្ភារៈខូចខាតរួមមាន ខោអាវ ស្រូវ ២ពីរបេ ទូរស្សន៍ ១ គ្រឿង និងលុយ ១ លាន រៀល ៕