ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រៀបចំត្រួតពិនិត្យ និងអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពតាមផែនការណ៍បានគ្រោងទុកដើម្បីរៀបចំផែនការណ៍ការពារមណ្ឌលប្រលងទាំង០៧ក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអង្គារ​៥រោច​ ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩​ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីរៀបចំផែនការណ៍ការពារមណ្ឌលប្រលងទាំង ០៧ក្នុងខេត្តត្បូងឃ្មុំ។

កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំចំនួន ២០៣នាក់ ក្នុងនោះកម្លាំងស្នងការដ្ឋានចំនួន ១០៤នាក់ និងសហការណ៍ដោយកម្លាំងកងរាជអាវុធហត្ថបាននិងកំពុងការពារយ៉ាងម៉ត់ចត់នៅតាមគ្រប់គោលដៅនៃមណ្ឌលប្រលងដែលតាមគោលដៅនីមួយៗដឹកនាំអនុវត្តន៍ផ្ទាល់ដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង។

កងកំលាំងអន្តរាគមន៍ពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ស្នងការបានត្រៀមលក្ខណ: ជាស្រេចក្នុងការចុះជួយធ្វើអន្តរគមន៍ នូវរាល់បាតុភាពដែលអាចកើតមានជាយថា ហេតុ។ សុវត្ថិភាពសន្តិសុខត្រូវបានធានាក្នុងកំរិតខ្ពស់ ដោយមាន ការរៀបចំសម្រួលចរាចរតាមដងផ្លូវត្រួតពិនិត្យថែរក្សាសណ្តាប់ធ្នាប់​ នៅតាមជុំវិញបរិវេណមណ្ឌលប្រលង ត្រៀមលក្ខណៈសង្រ្គោះផ្នែកសុខភាពនិងការពាររក្សាសន្តិសុខទូទៅបានល្អប្រសើរសំរាប់ការប្រលងសញ្ញាបត្រ័ទុតិយភូមិ​ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ៕