ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចឆ្មារ បានចុះកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ លបស្បៃមុង មួយកន្លែងនៅចំណុចបឹងអាទាំង

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃអាទិត្យ ៣រោចឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចឆ្មារ បានចុះកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ (លបស្បៃមុង) មួយកន្លែង នៅចំណុចបឹងអាទាំង ស្ថិតនៅក្រោយភូមិដើមជ្រៃ ឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ដោយបានរឹបអូសលបស្បៃមុងចំនួន ០២មាត់ របាំងព្រួលប្រវែង ១០០ម៉ែត្រ បង្គោលឬស្សី ៥៥បង្គោល ចំណែកជនល្មើសបានរត់គេចខ្លួន។

រីឯសម្ភារៈខាងលើត្រូវបានកាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែង និងលែងកូនត្រីចំរុះចំនួនប្រមាណ ១០គីឡូក្រាម ចូលទៅក្នុងទឹកវិញ ៕