ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តក្រុងប្រល័យជីវិតអ្នកថ្មេីរជេីងម្នាក់នៅស្រុកសូទ្រនិគម

សៀមរាប ៖ នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តក្រុង ដឹកអ្នកដំណើរឯកជន ១គ្រឿង ម៉ាកអ៊ែរ៉ូស្ពេស ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៦៦៣ ស៊េរី២០០១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបរដឹកអ្នកដំណើរពីភ្នំពេញ មកសៀមរាប ដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកថ្មើរជើង ១នាក់ ឈ្មោះ ឈន់ ពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលបានដើរឆ្លងកាត់ផ្លូវពីត្បូងទៅជើង បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងឈប់ចតរថយន្ត កម្លាំងជំនាញ និងប៉ុស្ដិ៍ខ្ចាស់ រួមទាំងប្រជាការពារ បានចុះធ្វើការវាស់វែង នឹងបញ្ជូនរថយន្តមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯសាក
សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារដេីម្បីធ្វើបុណ្យតាមប្រពៃណី។