ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កូនអប្រិយ!! ពេលបែកថ្នាំយកពោះវៀនកង់ដុតផ្ទះ ឆេះម៉ត់គ្មានសល់

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ០២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៧ ខែសីហា គ.ស ២០១៩​ វេលាម៉ោង ១៦និង៣០នាទីរសៀល នៅចំណុចក្រុមទី០៤ ភូមិស្ពង់ ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៥មx៦ម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ដែលមានម្ចាស់ឈ្មោះ ឈឿន ណាប់ ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ូន ធីន អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
អគ្គិភ័យនេះបានបណ្តាលឱ្យឆេះផ្ទះមួយខ្នងទាំងស្រុង ឆេះកង់ ០១គ្រឿង បង់អង្គុយ០១ រទេះឈើ ០១ ឆេះផ្លាទីនចំនួន៦ជី និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតដែលសរុបគិតជាទឹកប្រាក់អស់ចំនួនប្រមាណ២០០០$ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
មូលហេតុនេះបណ្តាលមកពីកូនឈ្មោះ ណាប់ ឆៃរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ បែកថ្នាំក៏បានយកពោះវៀនម៉ូតូដុតជញ្ជាំងផ្ទះបាយ រួចក៏រាលបណ្តាលឲ្យឆេះផ្ទះទាំងអស់តែម្តង។ pyl