ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបទីតាំងជល់មាន់មួយកន្លែងដោយបាន រុះរើកំទេចទីតាំងចោល

ខេត្តត្បូងឃ្មុំ ៖ យើងនឹងបន្តដុតបំផ្លាញចោល ដ៏រាបណាមានសង្វៀនជល់មាន់ដុះពន្លកនៅក្នុងមូលដ្ឋាន អនុវត្តន៍នូវបទបញ្ជាយ៉ាងមុឺងម៉ាត់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១៥នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅបង្រ្កាបទីតាំងជល់មាន់មួយកន្លែងស្ថិត នៅចំណុចព្រៃស្វាយខាងកើត ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លទ្ធផលបង្ក្រាបបានរុះរើកំទេចទីតាំងចោល ចំណែកជនល្មើសបានរត់គេចខ្លួនអស់ ៕