រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ទទួលបដិសណ្ឋារកិច្ច​ស្វាគមន៍ ចំពោះ​ប្រតិភូ​គណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​លោកជំទាវ ឡោក ខេង

ខេត្តកំពង់ឆ្នាំង ៖​ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំងឯកឧត្តមអៀង វុធ អភិបាលខេត្តកំពង់ឆ្នាំង តំណាងបឯកឧត្តម​ឈួរ ច័ន្ទឌឿន អភិបាលខេត្តរួម​ជាមួយ​នឹង​លោក លោកស្រី​ ជាប្រធានមន្ទីរជំនាញ បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ប្រតិភូ​គណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ​ទី៨​។

កិច្ចជំនួប​ពិភាក្សា​នេះ ដើម្បីស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមរបស់ខេត្ត​ ជាពិសេសចឹងដឹងពីការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងការផ្តល់នូវសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ​ ដូចជាសេវាសង្គមកិច្ច សេវាសុខាភិបាល សេវាការងារ សេវាលើកកម្ពស់ការចូលរួមរបស់ស្ត្រី ជាពិសេសសេវាគាំពារសង្គម មូលនិធិសមធម៌ សេវាអ្នកប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ( ប ស ស ) ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ និង មន្ត្រីចូលនិវត្តន៍ ៕