ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បើកបរលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ធ្លាក់ផ្លូវក្រឡាប់ របួសធ្ងន់ស្រាល ០៣នាក់

ខេត្តព្រៃវែង ៖ នៅរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩

វេលាម៉ោង ១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (រថយន្តក្រឡាប់ដោយខ្លួនឯង) នៅលើផ្លូវខេត្ត ចំណុចខាងលិចភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ៣B ១៥៨១ ដឹកម៉ាស៊ីនច្រូតស្រូវ ធ្វើដំណើរពីទិសខាងលិចទៅកើត មកចំណុចកើតហេតុខាងលើ បានវ៉ាជែងក្នុងល្បឿនលឿន បណ្តាលអោយធ្លាក់ថ្នល់ក្រទ្បាប់ដោយខ្លួនឯង។ អ្នកបើកបរឈ្មោះ ទិត ភេទប្រុស រស់នៅភូមិកគោ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរ០២នាក់

១/ ឈ្មោះ ជា ភី ភេទប្រុស នៅភូមិ ឃុំជាមួយគ្នា (របួសធ្ងន់)

២/ ឈ្មោះ ឃឿន ស្រេង ភេទប្រុស នៅភូមិ ឃុំជាមួយគ្នា (របួសស្រាល)។

មូលហេតុមកពីរថយន្តបើកបរលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ធ្លាក់ផ្លូវក្រឡាប់តែម្តង ។ បច្ចុប្បន្នអ្នករងរបួសបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕