ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចែកចាយ ជួញដូរ និងប្រេីប្រាស់សារធាតុញៀន

ខេត្តបាត់ដំបង៖​ តាមរបាយការណ៍របស់អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃព្រហស្បតិ៍ ០៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្រ្កាបបានករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​០១​ករណី ក្នុងបទល្មេីសជាក់ស្តែង។ កិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់ មានឈ្មោះ អេង សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨ថង់ ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ប្រដាប់សម្រាប់ចូកថ្នាំញៀនច្រកលក់ចំនួន០២ ថង់សម្រាប់ច្រកគ្រឿងញៀនលក់ និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។