ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសនេសាទនៅស្រុកជីក្រែង

សៀមរាប ៖ ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ម៉ោង
៨.៣០នាទី កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក សឿន សេន បានសហការជាមួយកម្លាំងចម្រុះខេត្ត និងស្រុកចំនួន ៤៨នាក់ ចុះបង្ក្រាបបទល្មើសនេសាទ ចំណុចពាមមាត់ខ្លា ដល់ពាមកោះក្របី ក្នុងភូមិសាស្ត្រឃុំអន្លង់សំណរ ប្រើប្រាស់
កាណូត ៩ គ្រឿង ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាន៖ ក្បាល ប ៥៩ គ្រឿង របាំងសាច់ ៣៦៥០ ម៉ែត្រ ចំរឹង ៣៦០០ ដើម និងប្រលែងកូនត្រី ចំនួន ១១០ គីឡូក្រាម ។
ចំពោះវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងមួយចំនួន និងមួយចំនួនទៀតប្រគល់អោយទៅមន្ត្រីនៃមន្ទីរបរិស្ថានខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន៕