ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ មន្រ្តីនគរបាលជាតិ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០នាទីព្រឹក លោក វរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប រួមជាមួយលោក វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ម៉ៃ សុធន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសសរស្តម្ភ ដែលទទួលគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកនាយការិយាល័យ ក៏បាននាំយកថវិកាមួយចំនួន គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនលោកនាយប៉ុស្តិ៍ ព្រមទាំងក្រុមគ្រួសារ និងមានមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ស្នងការនគរបាលខេត្តសៀមរាបផងដែរ ៕