ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀនខុសច្បាប់

ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ០៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៤០នាទី ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៏ឯក យុគ សារ៉ាត៉ អធិការបានស្រុកគិរីវង់ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចកែងជុំមិត្ត ស្ថិតនៅក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ឃាត់ខ្លួនបាន ជនសង្ស័យ០២នាក់ ៖

១/. ឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាជួញដូរ និងប្រើប្រាស់) ។

២/. ឈ្មោះស៊ឹម សាវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ពីរនាក់ជាបងប្អូនបង្កើត) (មុខសញ្ញាជួញដូរ និងប្រើប្រាស់) ។ វត្ថុតាងរឹបអូសរួមមាន ៖ ថ្នាំញៀនម៉្សៅក្រាមថ្លា ពណ៌ស១២កញ្ចប់តូច និងសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។