ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ពេជ្រ ជីវ័ន្ត បានអញ្ជើញចុះសួរសុខទុក្ខអតីតអធិការនគរបាលស្រុកពារាំង

ថ្ងៃសៅរ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១ថ្ងៃត្រង់ ឯកឧត្តម ពេជ្រ ជីវ័ន្ត តំណាងរាស្ត្រមណ្ឌលព្រៃវែង និងអមដំណើរដោយ លោកឧត្តមសេនីយ៏ត្រី ចាន់ ណារិទ្ធ​​ ស្នងការរងនគរបាលខេត្តព្រៃវែង លោកប្រធានក្រុមប្រឹក្សាស្រុកពារាំង លោកអធិការនគរបាលស្រុកពារាំង លោក- លោកស្រីជាក្រុមប្រឹក្សាឃំុកំពងពពិល និងលោកមេភូមិកំពង់ពពិល បានអញ្ជើញចុះសួរសុខទុក្ខលោក យ៉ុន សុធី អតីត អធិការនគរបាលស្រុកពារាំងដែលបានចូលនិវត្ត ហើយបច្ចុប្បន្នកំពុងមានជម្ងឺប្រចាំកាយ ដែលកំពុងសំរាកព្យាបាលនៅផ្ទះដែលស្ថិតនៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ។ ការចុះសួរសុខទុក្ខនេះឯកឧត្តម បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥00.000៛ និងថវិការបស់ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម ពេជ្រ ជីវ័ន្ត ចំនួន ៤00.000៛ (សរុបថវិកាចំនួន៩00.000៛ ប្រាំបួនរយពាន់រៀល) ថវិកានេះបានប្រគល់ជូនលោក យ៉ុន សុធី ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការព្យាបាលជម្ងឺ ៕