ព័ត៌មានក្នុងប្រទេស

បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែននិងរថយន្តដឹកកញ្ចក់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែននិងរថយន្តដឹកកញ្ចក់ នៅគល់ស្ពានស្ទឹងឆាយ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាវេលាម៉ោង១០កន្លះយប់ថ្ងៃ៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងទិសដៅបញ្ច្រាសគ្នា។
បើតាមពលរដ្ឋឃើញហេតុការបានប្រាប់ថា អ្នកបើកបររថយន្តដឹកកញ្ចក់រងរបួសធ្ងន់ធ្ងរបំផុតគៀបជាប់ក្នុងរថយន្ត ហើយភ្លាមៗបងប្អូនប្រជាពលរដ្ឋបាព្យាយាមជួយគាស់យកជនរងគ្រោះចេញពីរថយន្តក្នុងបំណងនាំទៅរកការសង្គ្រោះ ប៉ុន្តែក្រោយមកជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែកអ្នកបើកបររថយន្តបែន ពលរដ្ឋអះអាងថាបានរត់គេចខ្លួនក្រោយពេលកើតហេតុ៕