ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ

ព្រៃវែង: នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥:១០នាទីរសៀល នៅចំណុចកែងបទផ្លូវចូលវត្តបារាយណ៍កេីត ស្ថិតក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែងមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូជិះស្រប់ទិសគ្នាពីជេីងទៅត្បូងបណ្តាលអោយបុកគ្នាពេញទំហឹង។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមានម៉ូតូអ្នកបេីកបរនៅខាងមុខបេីកបរដោយឈ្មោះ រេីន ​រាជ ភេទ ប្រុស​អាយុ​25ឆ្នា ជិះមូតូម៉ាកlet’s មានទីលំនៅ ភូមិបារាយណ៍កេីត​ សង្កាត់បារាយណ៍ ក្រុងព្រៃវែង​ ខេត្តព្រៃវែង និងអ្នកបេីកមកពីក្រោយឈ្មោះ ខន ​ផល្លី ភេទ ប្រុស​អាយុ​​29 ឆ្នាំ ជិះម៉ូតូម៉ាក​nexដែលមានទីលំនៅ នៅភូមិ​ជេីងទឹកខ​ សង្កាត់ជេីងទឹក​ ក្រុងព្រៃវែង​ ។ ករណីនេះកើតឡើងបានបណ្តាលអោយអ្នកបេីកម៉ូតូម៉ាកnexរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យខេត្តព្រៃវែង រីឯអ្នកបេីកម៉ូតូម៉ាកletរងរបួសស្រាល ចំណែកម៉ូតូទាំងពីរត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបារាយណ៍ ៕