ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋរងគ្រោះចំនួន ០៤ខ្នង

ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិសាស្ត្រស្រុក ស៊ីធរកណ្តាល មានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋរងគ្រោះចំនួន ០៤ខ្នង ៖

១ – ផ្ទះរបស់ឈ្មោះ អាង សារិត ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិទួលអង្គុញ ឃុំព្នៅទី១ មានខ្យល់កន្រ្ដាក់ បណ្ដាលអោយរបើកដំបូលផ្ទះធ្វើពីឈើ ប្រក់សង័្កសី របើកដំបូល ១ផ្ទាំង ចំនួន ២២សន្លឹក ប៉ុន្តែពុំមានប៉ះពាល់ដល់មនុស្ស ឬសត្វទេ។

២ – ម្ចាស់ផ្ទះឈ្មោះ ទុយ តេន ភេទស្រី អាយុ៤៦ ឆ្នាំ នៅភូមិក្ដីស្គារ ឃុំព្នៅទី ២ បណ្ដាលអោយរបើកក្បឿងអស់ ចំនួន ២៥០សន្លឹក តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សទេ។

៣ – ម្ចាស់ផ្ទះឈ្មោះ យាំង វណ្នី ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិព្រុំមុន្នី ឃុំល្វេ របើកដំបូលអស់ដែកចំនួន ២សន្លឹក។

៤ – ម្ចាស់ផ្ទះឈ្មោះ ឆយ ឆៃរ៉េត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រុំមុន្នី ឃុំល្វេ របើកហោជាងផ្ទះ១ចំហៀង។

ក្នុងហេតុការណ៍នេះប៉ះពាល់ចំនួន ៣ឃុំ អស់ផ្ទះចំនួន ៤ខ្នង និងដែកស័ង្កសី បណ្ដាលអោយរងរបួសក្មេងប្រុស ១នាក់ ឈ្មោះ អាត សុភក្ដិ អាយុ ៨ឆ្នាំ ដែលកំពុងរត់លេងតាមផ្លូវ រងរបួសលើត្រចៀកស្ដាំ ១កន្លែង ប្រវែង២ ស.ម របួស(ស្រាល) ជនរងគ្រោះ ជាកូនរបស់ឈ្មោះ អាត អឿន ភេទប្រុស អាយុ៤៣ ឆ្នាំ៕