ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពីការជំរុញអនុវត្តន៍វិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពេីលួចឆក់ នៅស្នងការរដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមបើកកិច្ចប្រជុំផែនការបង្ការ និងទប់ស្កាត់បទល្មើស លួច ឆក់ ក្នុងខេត្តសៀមរាប នាព្រឹក ថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។
នាក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទដាណា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ព្រមទាំងស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកនាយ-នាយរងការិយាល័យពាក់ព័ន្ធទាំងអស់ផងដែរ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំផែនការបង្ការ និងទប់ស្កាត់បទល្មើស លួច ឆក់ លេាកឧត្តមសេនីយ៍ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តបានមានប្រសាសន៍លើកពីវិធានការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាបអំពើលួចឆក់ឲ្យកងកម្លាំងយកចិត្តទុកដាក់ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍រាល់សកម្មភាពបទល្មើសគ្រប់ប្រភេទពិសេសបទល្មើស​ លួច​ ឆក់​ ដែល​កើត​មាន​ឡើង​នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​ ដោយ​ផ្តោត​សំខាន់​-​រក​ឲ្យ​ឃើញ​ឧបាយកល​ និង​កល​ល្បិច​ថ្មីៗ​ របស់​មុខសញ្ញា​លួច​ ឆក់​ ។ ​ត្រូវ​សិក្សា​និងកំណត់ភូមិសាស្ត្រស្មុគស្មាញដែលមុខសញ្ញា​ តែងតែ​ប្រព្រឹត្ត​បទល្មើស​ ហើយ​មានឱកាស​ប្រមូលផ្តុំបក្សពួករៀបចំធ្វើសកម្មភាពថ្មី។ ពង្រឹងឡើងវិញនូវវិធានការគ្រប់គ្រងរដ្ឋបាលមធ្យោបាយ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ​ ទីតាំង​ទទួល​បញ្ចាំ​ ដើម្បី​ចូលរួម​កិច្ចការ​បង្ការទប់ស្កាត់និងការងារស្រាវជ្រាវបទល្មើសក្នុងនោះត្រូវយកចិត្តទុកដាក់​ការងារ​គ្រប់គ្រង​ការ​ស្នាក់នៅបណ្តោះអាសន្នអ្នកប្រកបរបររកទទួលទានរត់ម៉ូតូឌុប​ ម៉ូតូ​កង់​បី​ រថយន្ត​តាក់ស៊ី​ ។​ល​។ ដើម្បីមានវិធានការក្តាប់ហ្មត់ចត់មុខរបរដែលងាយមានការទាក់ទង​នឹង​អំពើ​ចោរកម្ម​ ។​
ត្រួតពិនិត្យសមាសភាពជនសង្ស័យ​ជា​ប្រភេទ​ក្រុម​កេ្ម​ង​ទំនើង​ ប្រើប្រាស់​យានយន្ត​មិន​ប្រក្រតី​ (​ម៉ូតូ​គ្មាន​ស្លាក​លេខ​ ឬ​ស្លាក​លេខ​ក្លែងក្លាយ​ បិត​ស្លាក​លេខ​ ឬ​ ដោះ​ស្លាក​លេខ​ទុក​)​ យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​ ល​។​
ត្រូវកសាងប្រើប្រាស់ភ្នាក់ងារផ្តល់​ព័ត៌មាន​ និង​មហាជន​ល្អ​ ដើម្បី​ទទួលព័ត៌មានបម្រើការងារបង្ការបង្ក្រាបមុខសញ្ញាបានទាន់ពេលវេលា​ ។​សហការ​ជាមួយ​មូលដ្ឋាន​បំផុសចលនាមហាជនប្រជាការពារ​ ភូមិឃុំរួមចំណែក​លើកកម្ពស់​ការអនុវត្តនិងផ្សព្វផ្សាយគោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ត្រូវ​ពិនិត្យ​សើរើ​សំណុំរឿង​ដែល​បាន​ស៊ើបអង្កេត​បញ្ចប់​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​សហការ​ព​ន្លឿ​នចេញដីកាស្វែងរកចាប់មុខសញ្ញា​សេសសល់​ក្នុង​ការ​បង្ក្រាប​មិន​ទាន់អស់។ ជំរុញការអនុវត្តនូវវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទឲ្យបានច្បាស់លាស់ដើម្បីបម្រើឲ្យការងារស៊ើបអង្កេតបង្ក្រាបមានគុណភាពនិងប្រសិទ្ធិភាព​ខ្ពស់ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទេា ប៉ុន រតនា និង លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទដាណា ដែលជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានមានប្រសាសន៍ក្រេីនរំលឹកដល់កម្លាំងទាំងអស់ត្រូវអនុវត្តផែនការបង្ការទប់ស្កាត់និងង្ក្រាបអំពើលួចឆក់ប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍បរទេសសូមឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌអង្គភាពនគរបាលទេសចរណ៍និងកម្លាំងនគរបាលចរាចរណ៍និងកម្លាំងដែលពាក់ព័ន្ធដ៏ទៃទៀតត្រូវរួមកិច្ចសហប្រតិបត្តិការណ៍គ្នាឲ្យបានកាន់តែល្អបន្ថែមទៀតដេីម្បីអនុវត្តភារកិច្ចឲ្យមានតម្លាភាព៕