ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់នៅទឹកត្រពាំង

ខេត្តតាកែវ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២០នាទីព្រឹក ប្រជាពលរដ្ឋឈ្មោះ ដុង ថា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានប្រទះឃើញ ពិល១ ស្បែកជើងផ្ទាត់១គូរ អណ្ដែតក្នុងទឹកត្រពាំង និងដងសន្ទូច១ សាងចាក់ត្រី១ ទ្រុងដាក់ត្រី១ នៅជាប់មាត់ត្រពាំងទឺករបស់ឈ្មោះ ដុង ថា។ ដោយមានការសង្ស័យ ក៏បានប្រមូលអ្នកភូមិយកសំណាញ់មកបង់ ហើយក៏ជាប់សាកសពឈ្មោះ គង់ វិបុល ភេទប្រុស អាយុ២៣ឆ្នាំ​ ទីលំនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានមុខរបរកសិករ រួចក៏រាយការណ៍មកសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានក្នុងករណីនេះ ផ្នែកជំនាញកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលស្រុកសំរោង បានចុះទៅដល់កន្លែងកើតហេតុ និងបង្កើតជាគណៈកម្មការពិនិត្យសាកសព ដោយមានការចូលរួមពី ជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកមេឃុំរវៀង កម្លាំងប៉ុស្តិ៍រដ្ឋាបាលរវៀង លោកមេភូមិ គ្រូពេទ្យមណ្ឌលសុខភាព និងសាច់ញាតិជនរងគ្រោះ។

ក្រោយការពិនិត្យសាកសព សន្និដ្ឋានបានថា ៖ សាករងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ ចំណែកមូលហេតុ ជនរងគ្រោះមានជម្ងឺ តេតាណូស និងឧស្សាហ៍ប្រកាច់ផង ក្រោយមកសាកសពត្រូវបានក្រុនឲមគ្រួសារធ្វើបុណ្យតាមប្រពៃណី។