សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃអញ្ជើញចុះសួរសុខទុក្ខសិស្សនាយនគបាល/នាយនគរបាលរងក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសិស្សនាយនគបាល/នាយនគរបាលរងក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាលជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ព្រមទាំងបាននាំយកនូវសម្ភារៈមាន មី – ត្រីខ -ទឹកសុីអ៊ីវ និងថវិកាមួយចំនួនជូនដល់សាលានិងលោកគ្រូដែលកំពុងខិតខំបង្ហាត់បង្រៀនក្នុងវគ្គនេះផងដែរ។ ក្រៅពីនេះ ក្មួយៗជាសិស្សនាយនគបាល/នាយនគរបាលរងចំនួន១៥៣នាក់ក៏ទទួលបានថិវកាឧបត្តម្ភផងដែរដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥មុឺនរៀល។ ដោយឡែក ចំណែកឯ មន្ត្រីជាប់កិច្ចសន្យាចំនួន៦នាក់ ម្នាក់ៗទទួលបានថវិកា៣មុឺនរៀលដែលសរុបទាំងអស់ប្រមាណ១១លាន២៨០ពាន់រៀល។

សូមជម្រាបថា ថវិកានិងសម្ភារៈឧបត្តម្ភទាំងអស់ខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕