ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីដាំកូនឈើអាស៊ានរវាងយោធភូមិភាគ១​ នៃព្រះរាជាណាចក្រថៃ និងយោធភូមិភាគទី៥​ នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តបាត់ដំបង៖​ លោកឧត្តមសេនីយ៍ត្រី ពុំ​ ចាន់ ស្នងការរងទទួលការងារព្រំដែន​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ តំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ទោប្រាក់ សាយ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ​ ៨១៧​ នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំកម្លាំងចូលរួមពិធីដាំកូនឈើអាស៊ានរវាងយោធភូមិភាគ១​ នៃព្រះរាជាណាចក្រថៃ និងយោធភូមិភាគទី៥​ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ៕