រដ្ឋមន្ត្រីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាល សួរសុខទុក្ខ របស់គណៈប្រតិភូសម្ព័ន្ធមេត្រីភាពអគ្គីសនីកម្ពុជា និងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២

ខេត្តឧត្ដរមានជ័យ៖​ នៅថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.០០នាទី ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា បានអញ្ចើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ របស់គណៈប្រតិភូសម្ព័ន្ធមេត្រីភាពអគ្គីសនីកម្ពុជា និងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៤២៣ ស្ថិតក្នុងភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អមដំណេីរក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ភាជ ធា មេបញ្ជាការរង គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤, ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង យោធភូមិភាគទី៤ និងដោយមានការអញ្ជើញចូលរួមលោក ឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងទទួលផែននគរបាលការពារព្រំដែន, លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ និងលោកឧត្តមសេនីយ៍លោក វរសេនីយ៍ ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងសរុប ៩៥៥នាក់។ ក្នុងពិធីនោះឯកឧត្តមបានឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនដល់កងកម្លាំងទាំងពីរអង្គភាព ក្នុងនោះអង្គភាព វរៈ៧០២ ទទួលបានមីចំនួន៤០កេស, ត្រីខ ១០កេស, ប៊ីចេង០៣កេស, ត្រីងៀត ៣០គីឡូ, សាច់ក្រក ៣០គីឡូ, ប្រហុក ៣០គីឡូ, ទឹកត្រីនិងទឹកស៉ីអ៉ីវ ចំនួន៦០ឡូ, កង់ ១៥គ្រឿង, ថវិកា សំរាប់ជូនអង្គភាព ១០០០ដុល្លារ៕