ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឆេង សុផាត ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀល ថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឆេង សុផាត មន្រ្តីនៃការិយាល័យអន្តរាគមន៍ តម្រួត និងបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភជាថវិកា សរុបមានចំនួន ១,៣០០,០០០​រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ ៕