ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

វេរប្រភត្តប្រគេនព្រះសង្ឃចំនួន១២៨ អង្គ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ័ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី និងក្រុមការងារបានអញ្ជើញជាអធិបតីក្នុងកម្មវិធី វេរប្រភត្តប្រគេនព្រះសង្ឃចំនួន១២៨ អង្គ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៌ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ ព្រមទាំងបានប្រគេនបច្ច័យចំនួន ១២៨អង្គ ១អង្គៗ ១០ម៉ឺនរៀល ដើម្បីទ្រទ្រង់ដល់ការសិក្សារៀនសូត្រប្រចាំថ្ងៃ និងប្រគេនបច្ច័យសាងសង់ចំនួន ៧ ០៨៨ ០០០ រៀល ៕