សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថភ្លើងបុកមនុស្សស្លាប់

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២      ខែកក្ដដា  ឆ្នាំ២០១៩ នៅត្រង់ចំណុចលើថ្នល់រថភ្លើង ភូមិ ប្រទះឡាង ក្បែស្ពានស្ដុកប៉ែកខាងជើងប្រហែល ៣០០ម៉ែត្រសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពឈ្មោះ ជ័យ ហុំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ស្ពានអាកាស់ចោមចៅ  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  និងស្រុកកំណើតភូមិ កំពង់អុស ឃុំ កំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ មានស្បែកជើងជ័រព៌ណខ្មៅមួយគូរ ទូរសព្ទ័ម៉ាក NOKAIព៌ណសមួយ ស្លាកស្នាមនៃសពស្នាមបែកធ្ងន់ធ្ងរត្រង់ខ្នងនិងក្បាលផ្នែកខាងមុខនិងខាងក្រោយ។

ដោយមុនពេលកើតហេតុតាមការបំភ្លឺពីអ្នកភូមិវេលាម៉ោងប្រហែល ២៣និង៣០នាទីយប់ ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៩ គាត់ឃើញជនរងគ្រោះឈលើផ្លូវបេតុងជិតថ្នល់រថភ្លើង ចំងាយពីកន្លែងកើតហេតុប្រហែល១៥០០ម៉ែត្រ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋរាយការណ៍ថាឃើញមនុស្សស្លាប់នៅលើថ្នល់រថភ្លើង។

ការសន្និដ្ឋានវាយតម្លៃៈរបស់កំលាំងផ្នែកពិនិត្យនិងវិភាគកន្លែងហេតុខណ្ឌដង្កោ គឺជនរងគ្រោះស្លាប់បណ្ដាលមកពីរថភ្លើងបុក។

បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕