ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ថ្ងៃ ចន្ទ ៦រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៩
វេលាម៉ោង ០៧ និង ០០ នាទីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

សមាសភាពអញ្ជើញចូលរួម លោក លោកស្រី នាយ
នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រី
នគរបាល ចំណុះអោយការិយាល័យជំនាញទាំង ៣២ ចូលរួមប្រមាណ ២៥៦ នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាលក្រើនរំលឹកពង្រឹងកងកម្លាំងក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ ជាពិសេស សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានកម្រិតទាប ជៀសផុតពីការខូចខាតបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ ។
គ្រោះថ្នាក់ចរាចរណ៍ បានបំផ្លិចបំផ្លាញ អាយុជីវិត ទ្រព្យសម្បត្តិ ជុញច្រានជីវភាពគ្រួសារ ឲ្យធ្លាក់ចូលក្នុងជីវភាពក្រីក្រី បន្សល់ទុក ជនពិការ បុរសពោះម៉ាយ ស្ត្រីមេម៉ាយ កូនកំព្រា ។ល។

ដូច្នេះហើយ លោកស្នងការ បានជំរុញដល់កងកម្លាំងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ក្រុមគ្រួសារបងប្អូនសាច់ញាតិ នៅតាមមូលដ្ឋានដែលខ្លួនរស់នៅ ឲ្យមានការផុលផុសឡើង ក្នុងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានព្រមៗគ្នា ដើម្បីកាត់បន្ថយ ហានីភ័យ ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍ ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ជាចំបងបើកបរប្រកាន់ស្តាំ មានសីលធម៌ សុជីវធម៌ យោគយល់គ្នាទៅវិញមក ទើបជៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ ធ្វើដំណើរទៅទីជិត
ឬ ទីឆ្ងាយ ត្រូវត្រួតពិនិត្យឧបករណ៍ បច្ចេកទេស នៃយានយន្ត បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព,បើកបររថយន្ត ត្រូវដាក់ខ្សែក្រវាត់ ។
លោកឧត្តមសេនីយ៍ ស្នងការ បានបន្តផ្សព្វផ្សាយសេចក្តីណែនាំលេខ: ០១៩ សណនចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះនិងមធ្យោបាយ ដល់កងកម្លាំងសម្រាប់ការអនុវត្តក្នុងកិច្ចការងារជាប្រចាំថ្ងៃឲ្យមាន ប្រសិទ្ធភាពខ្ពស់ qបន្តធ្វើការណែនាំ ដល់កងកម្លាំងឲ្យចូលរួមធ្វើពលកម្ម ជុំវិញការិយាល័យជំនាញ ក្នុងអង្គភាព ជារៀងរាល់ថ្ងៃសុក្រ ដើម្បីទទួលបានបរិស្ថានស្អាត និងមានផាសុកភាព ៕