ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនជាតិអុីស្លង់ម្នាក់ ត្រូវបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ពីបទលួចស្នាក់នៅខុសច្បាប់

ខេត្តសៀមរាប៖ ផ្អែកតាមការស្រាវជ្រាវនិងការសហការផ្តល់ព័ត៌មានពីសណ្ឋាគារ នាវេលាម៉ោង០៨និង៣០នាទី ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះទៅចំនុចសណ្ឋាគារអុីលីសៀម ស្ថិតនៅភូមិ កសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប បានអញ្ជើញជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។ បើតាមមន្ត្រីសមត្តកិច្ចការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានអោយដឹងថា៖ ជនបរទេសរូបនេះឈ្មោះ INQOLFSSON INQOLFUR STEINAR ភេទ ប្រុស កើតថ្ងៃទី ០៥-០១-១៩៨៥ ជនជាតិ អុីស្លង់ កាន់ឯកសារធ្វើដំណើរលេខ N៨១០១៦៨៦ ជាភ្ញៀវទេសចរណ៍ហើយចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅសណ្ឋាគារខាងលើ។ លិខិតឆ្លងដែនបានជ្រុះបាត់កាលពីអំឡុងថ្ងៃទី ០៧ ឧសភា ២០១៩ បន្ទាប់ពីបាត់ក៍បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនិងបានទទួលឯកសារធ្វើដំណើរពីស្ថានទូតហើយ តែជនបរទេសរូបនេះមិនបានទៅស្នើសុំទិដ្ឋាការចេញទេ ព្រោះគ្មានថវិការសម្រាប់បង់អាករទិដ្ឋាការស្នាក់នៅដែលបានផុតសុពលភាព ហើយចំពោះការស្នាក់នៅហូបចុកប្រចាំថ្ងៃ គឺជំពាក់ខាងសណ្ឋាគារសរុបចំនួន ១២០០$។ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ០៩ ឧសភា ២០១៩ រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។