ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកំពង់ឆ្នាំង បានអញ្ចើញក្នុងកិច្ចប្រជុំត្រីមាស របស់ស្រ្ដីថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រីមាស របស់ស្រ្ដីថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកំពង់ឆ្នាំង លោកជំទាវ ប៉ាល់ យឿន លោកជំទាវ ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធក្នុងគណៈកម្មការ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្កើតឱកាសដល់ស្ត្រីដឹកនាំ ថ្នាក់ឃុំ-ស្រុក និងខេត្ត បានជួបគ្នាដើម្បីពិភាក្សាចែករំលែកព័ត៌មានបទពិសោធន៍បញ្ហាផ្សេងៗ និងរៀនសូត្រពីគ្នាទៅវិញទៅមក មានឱកាសក្នុងការពិភាក្សាទទួលបទពិសោធន៏ថ្មីៗព័ត៌មានបញ្ហាផ្សេងៗទាក់ទងនិងបញ្ហាស្ត្រីកុមារ និងជនងាយរងគ្រោះ ត្រូវបានលើកឡើងពិភាក្សារួមគ្នាកំណត់បញ្ហាអាទិភាព និងស្វែងរកដំណោះស្រាយ ៕