ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាល​ខេត្ត​កំពត​ បាន​ប្រារព្ធ​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ជូន​ដល់​គ្រួសារ​សព​មាន​ចំនួន​ ០៣នាក់

ខេត្ត​កំពត៖ ថ្ងៃ​ព្រហស្បតិ៍ ០២រោច​ ខែអាសាឍ​ឆ្នាំ​កុរ ឯក​សក័​ពុទ្ធ​ ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៩​វេលាម៉ោង​១៤ៈ០០​នាទី​ល្ងាច .នៅស្នងការដ្ឋាន នគរបាល​ខេត្ត​កំពត​បាន​ប្រារព្ធ​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​គ្រួសារ​សព​មាន​ចំនួន​០៣នាក់ ស្មើ​នឹង​ប្រាក់​ចំនួន​១៨.០០០. ០០០៛(ដប់ប្រាំ​បីលាន​រៀល​គត់​)ដោយ​លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ប្រធាន​ការិយាល័យ​បុគ្គលិក​ជួសមុខអោយលោក ឧត្តម​សេនីយ៍​ត្រី​ម៉ក់​ចាន់​ថុន​ស្នងការ​រង ទទួល​ផែន​គ្រប់គ្រង​ធនធាន​មនុស្ស​ តំ​ណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ  នគរបាលខេត្តកំពត​ និង​ជា​ប្រធាន​គណៈ​កម្មាធិការមូលដ្ឋាននៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត.មានការចូល រួម​ពី៖
លោក​វរសេនីយ៍​ទោ​ ទិត្យ​ ជិនវរះ នាយរង​ការិយាល័យ​បុគ្គលិក​ លោក​វរសេនីយ៍​ទោ​ ង៉ែត​ សីុណារុំ នាយ​រង​ការិយាល័យ​បុគ្គលិក​ នៅ​ក្នុង​ឱកាស​នោះ​លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ ជាប្រធានការិ​យាល័យ បុគ្គលិក​បានពំនាំពាក្យយកសម្តីរបស់​ ​លោក ឧត្តម​សេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ស្នងការ​នគរបាល ខេត្ត​កំពត​បាន​មានមតិ​សំដែង​នូវ​ការ​ចូល​រួម​រំលែក​មរណះ ទុក្ខ​ចំពោះ​គ្រួសារ​សព​និង​ដឹង​គុណ​ចំពោះ​ស្នាដៃ​ដែល​មន្រ្តី​នគរបាល​បានខិតខំ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​និងបំរីេ ប្រជាពលរដ្ឋ អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​អោយយីេង ទាំងអស់​គ្នា​ចង​ចាំ​គ្រប់​ពេលវេលា។ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​សព​ត្រូវ​យកចិត្ត​ទុកដាក់​ថែរក្សា​អប់រំ​កូន​ចៅ​អោយ​បាន​ល្អ​ខិតខំ​ប្រកប​របរ​រកស៊ី​ដេីម្បី ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​អោយ​បាន​រីកចម្រើន​ហើយ​ស្នងការ​និង​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​ នៅ​ពេល​គ្រួសារ​សព​ ណា​ជួប​ការ​លំបាក។ ជាទី​បញ្ចប់​លោក​ក៏បាន​ប្រគល់​នូវ​ថវិកា​របស់​សមា​គម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ដល់​គ្រួសារ​សព​ ៖
១/លោកអនុសេនីយ៍ទោគង់ វាសនាអាយុ៦៦ឆ្នាំជាមន្រ្តី នគរបាល​ចូល​និវត្តន៍​ ​ទីលំនៅ​ភូមិ​ថ្កូវ ឃុំឫស្សីស្រុកខាងលិចស្រុក កំពង់​ត្រាច​ខេត្ត​កំពត​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​ បាន​មរណៈ​ភាព​នៅថ្ងៃ ទី០១ខែមិថុនា​ឆ្នាំ​២០១៩​ ដេាយមូលហេតុជំងឺេលីសឈាម ត្រូវទទួលបានប្រាក់​ចំនួន​៦​.០០​០.០០០៛(ប្រាំមួយ​លាន​រៀល​គត់)។
២/លោក​អនុសេនីយ៍​ឯក​ទូច​ រៀមអាយុ៥៩ ឆ្នាំ​ជាមន្រ្តី​នគរបាល​ចូល​និវត្តន៍​ ទី​លំ​នៅ​ភូមិ​ស្លាបតាអោន ឃុំស្វាយទងខាងត្បូងស្រុក កំពង់​ត្រាចខេត្តកំពត នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​ បាន​មរណៈ​ភាព​ថ្ងៃ​ទី​០៦ខែ មិថុនា​ឆ្នាំ​២០១៩​ដោយ​ជំងឺ​ទឹកនោម​ប្រៃត្រូវទទួល​បាន​ប្រាក់​ចំនួន​៦​.០០​០.០០០៛(ប្រាំមួយ​លាន​រៀល​គត់)។                                   ៣/លោក​អនុសេនីយ៍​ឯក​ ពៅ​ វុធ​ អាយុ​៥២ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​រស់នៅ​ភូមិ​ត្រពាំង​រាំង​ ឃុំ​អង្គរ​រមាស​ស្រុក​ដងទង់​ខេត្ត​កំពត​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​ ហើយ​បាន​មរណៈ​ភាព​កាលពី​ថ្ងៃ​ទី​១៦ខែ ឧសភា​ឆ្នាំ​២០១៩​ដោយ​ជំ​ងឺ​ធ្លាយក្រពះត្រូវបាន ទទួល​ថវិកា​រចំនួន​៦.០០០.០០០៛(ប្រាំ​មួយ​លាន​រៀល)៕