ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ០២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១០:១៨ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកជុំគីរី បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ (ឈ្មោះ មុត កុយ ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ) និងដកហូតបានថ្នាំញៀនចំនួន ១២ កញ្ចប់តូច (ធំ ០៤ កញ្ចប់) ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕