ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំស្នងការតាមផែនការងារជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩ស.ណ.ន របស់ក្រសួងមហាផ្ទៃនៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង

ខេត្តពោធិ៍សាត់៖យោងតាមសេចក្តីណែនាំថ្មីរបស់ក្រសួងមហាផ្ទៃ និងក្រោមការចង្អុលការផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សារុន
ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្កីពីការរៀបចំគណៈដឹកនាំស្នងការរងតាមបណ្តាផែនការងារជំនាញចុះត្រួតពិនិត្យនិងផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩ស. ណ.ន របស់ក្រសួងមហាផ្ទៃនៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង កាលពីថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។ លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ័ត្ន ស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុតំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោស្នងការ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹង ការលើកកំពស់លើវិន័យ សេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ វិជ្ជាជីវ: និងឆន្ទ:មោះមុតក្នុងការបំពេញការងារប្រចាំថ្ងៃ និងបម្រើប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវខ្ពស់នៅបណ្តាអធិការ​ដ្នានគរបាល​ក្រុង-ស្រុក។
លោក​ឧត្តម​សេនីយ៍​ត្រី ញ៉ែម ណារ័ត្ន ក៏បាន​មានប្រសាសន៍​ណែនាំ​បញ្ជាក់​បន្ថែម​អំពី​ខ្លឹមសារ​ សេចក្តី​ណែនាំ​ទាំង​១០​ចំណុច​ របស់​ក្រសួង​មហាផ្ទៃ​ បាន​ចែង​​ច្បាស់​អំពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​ ការ​ប្រើប្រាស់​កម្លាំង​   អាវុធ​ និង​មធ្យោបាយ​ ឲ្យ​បាន​សមស្រប​ តាម​ភារកិច្ច​ដែល​ថ្នាក់​លើ​ប្រគល់​ជូន​។
លោក​ឧត្តម​សេនីយ៍ស្នងការ​រងបាន​សង្កត់ធ្ងន់ថា កងកម្លាំង​នគរបាល​ អាវុធ​ និងមធ្យោបាយ មិន​ត្រូវ​ឲ្យ​មាន​ការ​ចេញ​ទៅ​ការពារ​តាម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ ឬ​ការ​ពារ​វិស័យ​ឯកជន​ ជា​ដាច់​ខាត​៕