ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រគេនទៀនព្រះវស្សា​ និងទេយ្យទាននៅសាលាខេត្តព្រៃវែង

ខេត្តព្រៃវែង​ ៖​ នាព្រឹកថ្ងៃច័ន្ទ​ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៏ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានចូលរួមពិធីប្រគេនទៀនព្រះវស្សា​ និងទេយ្យទាននៅសាលាខេត្តព្រៃវែង ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ប្រគេនជូនដល់ព្រះសង្ឃនិមន្តមកពី ៣៩វត្ត​ ក្នុងស្រុក-ក្រុងទាំង១៣​ ដោយមានលោកយាយជី លោកតា​ជី ចំនួន១០០នាក់​ចូលរួម ក្នុងម្នាក់ៗ​ ទទួលបានថវិកា​ចំនួន៥០,០០០​រៀល និងសម្ភារមួយកញ្ចប់។