ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រទះឃេីញសាកសពអណ្ដែតទឹក សង្ស័យលង់ទឹកស្លាប់

ខេត្តព្រៃវែង៖​ នាព្រឹកនៅថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩វេលាម៉ោង៩.៣០នាទី មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកនគរបាលយើងថា មានសាកសពអណ្តែតទឹកនៅអូរខាងលិចចំងាយ២០០mពីភូមិតាកេត ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្រោយពីបានទទួលព័ត៌មានគរបាលជំនាញយើងបានទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច្ច័យលេីសាកសពគឺពុំមានស្លាកស្នាមអ្វីនៅលើដងខ្លួន សាកសពឈ្មោះ គង់ អូន ភេទប្រុស អាយុ52ឆ្នាំ រស់នៅភូមិត្នោតទោល ឃុំព្រះស្ដេច ស្រុកព្រះស្តេច។ យោងតាមការស្រាវជ្រាវឈ្មោះខាងលើស្រវឹងស្រាហើយធ្វើដំណើរទៅផ្ទះ និងសន្និដ្ឋានថាស្លាប់ដោយសារលង់ទឹក (ផឹកស្រាស្រវុឹងជាប្រចាំ)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​