ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរចរណ៍បង្កទ្បើងដោយខ្លួនឯង​ បណ្ដាលអោយរងរបួសធ្ងន់

ខេត្តព្រៃវែង​ ៖​ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ នៅចំណុចមុខផ្ទះឈ្មោះ ម៉ៅ ផល ក្នុងភូមិតាគ្រាប ឃុំព្នៅទី ១​ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានគ្រោះថ្នាក់ចរចរណ៍បង្កទ្បើងដោយខ្លួនឯង​ ដោយជនរងគ្រោះឈ្មោះ ម៉ៅ ម៉េង​​​ ភេទប្រុស​ អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិជីហែរ ឃុំពាមប្រភ្នោះ ស្រុកកោះសុទិន ខេត្តកំពង់ចាម​ បានជិះម៉ូតូម៉ាកវ៉េវ​ សេរីឆ្នាំ២០១៤ បើកពីទិសខាងត្បូងមកជើង លុះមកដល់ចំណុចកើតហេតុបានបុកពំនូកដីចាក់ធ្វើថ្នល់​ បណ្ដាលអោយដួលបាក់កំភួនជើងខាងឆ្វេងរងរបួសធ្ងន់ បន្ទាប់មកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល រីឯម៉ូតត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិរដ្ឋបាលព្នៅទី១​។