សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការចុះសួរសុខទុក្ខ ត្រួតពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន​ ប្រចាំទិសភូមិភាគទី៤ និងទី៥

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការចុះសួរសុខទុក្ខ ត្រួតពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែនខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ ប្រចាំទិសភូមិភាគទី៤ និងទី៥ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,ឯកឧត្តមជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។