ព័ត៌មានក្នុងប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញដង្ហែទៀនព្រះវស្សាប្រគេនព្រះសង្ឃចំនួន៧

ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ១៣ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង​ ​ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រ មណ្ឌលកោះកុង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន ៧ វត្ត​ដែលនិមន្តមកពីគ្រប់ឃុំ ក្នុងស្រុកស្រែអំបិល រួមមាន​: វត្តសាលាម្នាង វត្តព្រះពុទ្ធនានារាម វត្តអង្គរភ្នំខ្លុង វត្តមុនីជីខលើ វត្តជលធីគីរីវ័ន វត្តអង្គត្នោត និងវត្តមុនីជលទ្ធារាម​ ។