ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនឆមាសទី១ ឆ្នាំ២០១៩​ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភ្នំពេញ ៖ ថ្ងៃចន្ទ ១៤កើត​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩​ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានរៀបចំ​កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនឆមាសទី១ ឆ្នាំ២០១៩​ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ម៉ក់​ ​ជីតូ​ អគ្គស្នងការរងនគរបាលជាតិ​ ទទួលផែនប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​​ និងមានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ ជាថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ និងអស់លោក​ លោកស្រី​ សមាជិក​ សមាជិកា​ មន្ត្រី​ក្រោមឱវាទជាច្រេីនរូប។

តាមរបាយការណ៍ក្នុងកិច្ចប្រជុំ​ លទ្ធផលកិច្ចប្រតិបត្តិការ​ ៖​
ក.សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស​ ៖​ ឆមាសទី ១​ ដើមឆ្នាំ​ ២០១៩​ បង្ក្រាប​បានលទ្ធផល​ ៖
+បង្ក្រាបសរុបរួម ៣៦៧៦ករណី​ ឃាត់ខ្លួន​ ៧៦៦៤នាក់​ (ស្រី​ ៥៤៥នាក់)​ ក្នុងនោះជនបរទេស ១៦៧នាក់​ (ស្រី ៣៥នាក់​)​ រួមមានករណី​ ៖​
-ជួញដូររក្សាទុក ២១២២ករណី​ ឃាត់ខ្លួន ៣៨១៤នាក់​ (ស្រី ៣២៧នាក់​)​
-កែច្នៃ​ ១ករណី​ (ចាប់តាមដីកា​ ១នាក់​ (ស្រី ១នាក់)
-ដាំដុះ ១៨ករណី​ ឃាត់ខ្លួន​ ៤នាក់​
-ប្រើប្រាស់ ១៥៣៥ករណី​ ឃាត់ខ្លួន ៣៨៤៦នាក់​ (ស្រី​ ២១៨នាក់​)
ចាប់តាមដីកា ១៣២ដីកា​ ឃាត់ខ្លួន ១៣០នាក់​ (ស្រី​ ៦នាក់)
+រឹបអូសគ្រឿងញៀនទម្ងន់សរុប ៖​ ៣១២គីឡូក្រាម ៣៧៥,៦១ក្រាម និងកាប់បំផ្លាញដំណាំកញ្ឆាចំនួន​ ១៨លើក​ ស្មើ ៤១.៤៣៥ដេីម។
ខ.កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន​ ៖​ ឆមាសទី ១​ ដើមឆ្នាំ​ ២០១៩​ បង្ក្រាប​បានលទ្ធផល​ ៖
+បង្ក្រាបសរុបរួម​ ៦៨៦ករណី​ ឃាត់ខ្លួន​ ១២៤៣នាក់​ (ស្រី​ ១៣៣នាក់)​ ក្នុងនោះជនបរទេស ៥៧នាក់​ (ស្រី ២១នាក់​)​ រួមមានករណី​ ៖​
-ជួញដូររក្សាទុក ៣៨៨ករណី​ ឃាត់ខ្លួន ៥៧០នាក់​ (ស្រី ៧៧នាក់​)​
-កែច្នៃ​ ១ករណី​ (ចាប់តាមដីកា​ ១នាក់​ (ស្រី ១នាក់)
-ប្រើប្រាស់ ២៩៧ករណី​ ឃាត់ខ្លួន ៦៧៣នាក់​ (ស្រី​ ៥៦នាក់​)
ចាប់តាមដីកា ៣ដីកា​ ឃាត់ខ្លួន ៣នាក់​ (ស្រី​ ១នាក់)
+រឹបអូសគ្រឿងញៀនទម្ងន់សរុប ៖​ ២០២គីឡូក្រាម ៦៣៤,៦៣ក្រាម។

ទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមមួយចំនួន​ ៖​
១.គ្រឿងញៀនគឺជាបញ្ហាសកល​ និងជាកង្វល់របស់កម្ពុជា
២.ភូមិសាស្ត្រស្មុគស្មាញ​ តាមព្រំដែនមានច្រករបៀងច្រើន
៣.ឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិកម្ពុជា​ និងជនជាតិបរទេសមានបណ្ដាញចាត់តាំងច្បាស់លាស់​ និងមានល្បិចកលខ្ពស់
៤.ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន​ របស់ប្រជាពលរដ្ឋនៅកម្ពុជានៅមានកម្រិត
៥.ការសហការតស៊ូករណីមិនទាន់បានល្អប្រសើរនៅឡើយ
៦.ជំនាញការហ្វឹកហ្វឺន​ បំប៉នជំនាញ​ ដកពិសោធន៍​ មិនទាន់សមស្របតាមសំណូមពរនៃសភាពការណ៍។

ក្នុងនោះដែរទិសដៅបន្ត​ ៖
១.បន្តអនុវត្តតាមផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ របស់រាជរដ្ឋាភិបាល
២.បន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៩-២០២៤)​ យុទ្ធសាស្ត្រទី១​ និងមួយផ្នែកនៃយុទ្ធសាស្ត្រទី២​ បង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន​ រួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ​ និងសន្តិសុខសុវត្ថិភាពសង្គម
៣.បន្តអនុវត្តផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ​ ២០១៩
៤​.ប្ដេជ្ញាចិត្តអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ ក្នុងការលុបបំបាត់ការជួញដូរ​ ប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត​ និងទីតាំងសប្បាយដ្ឋាន​ ឲ្យបានទាំងស្រុងនាចុងឆ្នាំ ២០១៩
៥.ត្រៀមអនុវត្តតាមផែនការស្ដីពីយុទ្ធនាការបង្កា​ រទប់ស្កាត់​ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម​ របស់ក្រសួងមហាផ្ទៃ
៦.ប្ដេជ្ញាចិត្តអនុវត្តតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ​មន្ត្រីនគរបាលជាតិ​ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ​ និងមធ្យោបាយ​ របស់ក្រសួងមហាផ្ទៃ។