ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់ក្រុមគ្រួសារសពមន្រ្តីនគរបាល

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាន លោក អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ អញ្ជើញប្រគល់ថវិកា២លានរៀល ជូនដល់លោកអនុសេនីយ៍ឯក អ៊ឹម ណច មន្ត្រី អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ត្រូវជាស្វាមីសព លោកស្រី ឈុត សុធា ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយ(ជម្ងឺខ្វះគ្រាប់ឈាមក្រហម) ស្ថិតនៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕