ព័ត៌មានក្នុងប្រទេស

បុរសវ័យចំណាស់ជនជាតិអាល្លឺម៉ង់​ម្នាក់​ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល

ខេត្តកោះកុង៖ នៅវេលាម៉ោង​ ១៨:១០នាទីល្ងាច នាថ្ងៃទី ៣​ ខែ​កក្កដា​ ឆ្នាំ​២០១៩ កម្លាំងការិយាល័យនគរបាល បច្ចេកទេស​ និងវិទ្យាសាស្រ្ត សហការជាមួយការិយាល័យកំរិតធ្ងន់ និងកម្លាំអធិការក្រុងខេមរភូមិន្ទ​ ដោយមាន ការចូលរួមពីក្រុម​គ្រូពេទ្យ​ ចុះត្រួតពិនិតសាកសព​ ជនបរទេស​ជនជាតិ​អាល្លឺម៉ង់​ ឈ្មោះ ទេស្គី ឃើត រេន័រ ភេទប្រុស អាយុ ៦៤ ឆ្នាំ និវត្តន៍ជន បានដេកស្លាប់នៅក្នុងផ្ទះជួល​ នៅចំណុចរោងចក្រធូប ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ដឹងកើតហេតុនៅវេលាម៉ោង​១៧:០២នាទីល្ងាច​ ។
*ស្ថានភាពនៃសព
-សពដេកស្លាបផ្កាប់មុខក្បែរបន្ទប់ទឹកក្នុងផ្ទះជួល ។
-សពស្លៀកខោក្នុងពណ៌ខ្មៅ ខ្លួនទទេគ្មានសំលៀកបំពាក់។
-សពមានសភាពធម្មតា
​ -ដោយស្ថានភាពនៅជុំវិញកន្លែងកើតហេតុធម្មតាមិនមានអ្វីគួរអោយកត់សម្គាល់ឡើយ
– ពុំមានស្លាកស្នាម អ្វីនៅលើដងខ្លួនសាកសពទេ
ក្រោយធ្វេីកោសល្យវិច្ច័យរួច​ បានសន្និដ្ឋានជនរងគ្រោះ​ បានស្លាប់សារជំងឺបេះដូងដំណាក់កាលទី៤ បណ្តាលអោយដួលស្លាប់ ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះ​ បានឲ្យដឹងថាជនរងគ្រោះ​ មានជំងឺប្រចាំកាយ​យូរមកហើយ​គ្មានអ្នកមើលថែនៅតែម្នាក់ឯង ។
បច្ចុប្បន្ន​ សពត្រូវបាន​ កម្លាំងយើងទាក់ទងទៅនាយកដ្ឋាន​ ដឹកសាកសពទៅភ្នំពេញ​ តម្កល់ទុកនៅពេទ្យរុស្សីរងចាំស្ថានទូតមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។